(ខេត្ដឧត្ដរមានជ័យ)៖ មានសេចក្ដីរាយការណ៍មកថា ដីគំរបមាត់បឹង អាងស្តុប់ទឹកអូរជីក ហៅបឹងតាម៉ុកជាដីក្នុងអនុក្រឹត្ត ត្រូវបានលោកអាំង មករា ធ្វើរបងរំលោភយកដីចំណីបឹងអាងស្តុប់ទឹកអូជីក ហៅបឹងតាម៉ុក អាជ្ញាធរ មន្ត្រីជំនាញពាក់មើលមិនឃើញ។
ជាក់ស្ដែងក្នុងអំឡុងខែសីហារ ឆ្នាំ២០២២ នេះ លោកអាំង មករា ត្រូវគេដឹងថាជាថៅកែរឈើល្បីឈ្មោះ ក្នុងស្រុកអន្លង់វែង និងជាមន្ត្រីយោធា បំរើការងារនៅអង្គរភាពកងពលធំអន្តរាគមន៍លេខ២ ជាអ្នកមានលុយនិងមានអំណាច អាចហ៊ាន ធ្វើរបងហ៊ំព័ទ្ធយកដីចំណីបឹង ស្ថិតនៅចំណុច ភូមិកណ្ដាលក្រោម ឃុំ អន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ដោយរលូន មិនមានឃើញអាជ្ញាធរ មន្ត្រីជំនាញពាក់ណា ហ៊ានចុះធ្វើការហាមឃាត់ឡើយ។
សូមរំលឹកផងដែរ កាលពីថ្ងៃទី១៥ខែកដ្ដា ឆ្នាំ២០២១ លោកអ៊ុយសុភ័ក្ដត្រា បានទិញដីប្រជាពលដ្ឋ នៅភូមិកោះថ្មី បានចាក់ដីនិងដាំកូនឈើធ្នង់ រំលោភចូលបឹង តែបច្ចុប្បន្ន ពុំទាន់ឃើញមន្ត្រីជំនាញ និងអាជ្ញាធរចុះធ្វើការត្រួតពិនិត្តនោះទេ។
រហូតមកដល់ខែឧសភា ឆ្នាំ២០២១ លោកអ៊ុយមិត្ត សុភ័ក្ដត្រា ដ៏ដែល បានយកគ្រឿងចាក្រអេស្ការ ទ័រ មកកាយហ៊ំព័ទ្ធ យកដីចំណីបឹង នៅភូមិអភីវឌ្ឍន៍ តែ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបលោកញើនកួន ប្រធានមន្ទីធនធានទឺកនិងអុតុនិយម ខេត្តឧត្ដរមានជ័យ និងប្រធានមន្ទីទេសរណ៍ បានចុះទៅធ្វើការណែនាំ ហើយអោយលោក អ៊ុយមិត្តសុភ័ក្ដត្រា ដែលបានកាយហ៊ំព័ទ្ធរំលោភយកដីចំណីបឹងនៅចំណុចភូមិអភិវឌ្ឍន៍ នោះអោយកាយលុប់ឡើងវិញ និងប្រគលដីនោះជូនរដ្ឋវិញ ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបាននៅឡើយ។
ប្រជាពលរដ្ឋក្នុងស្រុក អន្លង់វែងសំណូមពរដល់ឯកត្ដមប៉ែន កុសល្យ អភិបាលខេត្ត ឧត្ដរមានជ័យ និងលោកញើន កួន ប្រធានមន្ទីធនធានទឹកនិងឧតុនិយម និងលោកស្រី ធុន មន្នីរស្មី ប្រធានមន្ទីទេសចរណ៍ខេត្ត ជាពិសេសលោក អភិបាលស្រុកអន្លង់វែងឡើងថ្មី មេត្តាមានវិធានការ ជួយធ្វើការចុះត្រួតពិនិត្យមើលផងទាន ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឲ្យមហាជនអស់ការមន្ទឹលសង្ស័យរៀងរាល់ម៉ោងធ្វើការ៕