(ខេត្ដព្រៃវែង) ៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដីស្រុកព្រះស្ដេច ខេត្តព្រៃវែង មានទីតាំង ល្បែងសុីសងចាក់អាប៉ោង កំពុងតែបើកដំណេីរការយ៉ាង រលួន និង ពេញនិយម សំរាប់ក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងលេីកមុខមាត់ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានឲ្យល្អប្រសេីរ និងធ្វេីឲ្យជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងចាក់អាប៉ោងនេះមានទីតាំង នៅក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានម្ចាស់ផ្ទះឈ្មោះ ណាក់ បើកនាំគ្នាលេងអាប៉ោងរៀងរាល់យប់។ បញ្ហាល្បែងសុីសងចាក់អាប៉ោងនេះប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងសុីសងនេះបានលេីកឡេីងនិងខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្មណ៍អំពីសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋាន ទឹកដី របស់ពួកគាត់ រស់នៅខ្លាចកេីតមាននូវអំពេី លួច.ឆក់.ប្លន់.និងអំពេីហឹង្សាជាដេីម ព្រោះល្បែងសុីសងជាដេីមចម នៃបទល្មេីស ផ្សេងៗ ។ ប្រជាពលរដ្ឋលេីកឡេីងថា ឯណាទៅពាក្យថា ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច បេីកល្បែងសុីសង នៅតែមានបែបនេះ ចំណែក អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័ នៅមូលដ្ឋាន នាំគ្នាសំងំស្ងៀម ដូចត្រូវថ្នាំសណ្ដំ។ […]
(បាត់ដំបង)៖ រថយន្តម៉ាក់នីសាន់បានបុកគ្នាជាមួយម៉ូតូនៅផ្លូវបំបែកជា៤ចុងស្ពានត្រើយខាងកើតបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បីនាក់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើល និងមានការអន្តារគមន៍ពីសមត្ថកិច្ចក្រុងនិងកម្លាំងចរាចរណ៍ផ្លូវគោកកាលពីម៉ោងជិត១០យប់ថ្ងៃទី២១ខែកក្កដា។ រថយន្តម៉ាកនីសាន់ពាក់ផ្លាក ពោធិ៍សាត់1A0660 បានប៉ះជាមួយ ម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខ បាត់ ដំបង១ AD2807ជិះគ្នាបីនាក់ បណ្តាលឱ្យអ្នកបើកបរម៉ូតូខ្លះសន្លប់ ខ្លះបាក់ជើង និង រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗ កម្លាំងនគបាលចរាចរណ៍ខេត្តចុះមកបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យ។ជុំវិញករណីចរាចរណ៍នេះគេនៅមិនទាន់ដឹងឈ្មោះ ជនរងគ្រោះ និង ម្ចាស់រថយន្តនឡើយទេ ។ឯម្ចាស់រថយន្តគេច ខ្លួនបាត់៕
(ខេត្តកណ្ដាល)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពបាញ់ប្រហារ២នាក់ប្ដីប្រពន្ធ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម ខណៈប្ដីរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា៖ ២នាក់ប្ដីប្រពន្ធដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។ សមត្ថកិច្ចរៀបរាប់ថា៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេកនៅរោងទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែកក្កដា២០២១ វេលាម៉ោង៥៖៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។ ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ំព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។ […]