ព័ត៌មានសន្តិសុខសង្គម

លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម កំពុងបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​បង់​មិន​គ្រប់ ចេញពីប្រទេសវៀតណាម ចូល​មក​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ

(ខេត្ត​ត្បូងឃ្មុំ)៖ លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ពុករលួយ​ដុះ​ស្លែ កំពុងបើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​បង់​មិន​គ្រប់ ចេញពីប្រទេសវៀតណាម ចូល​មក​ខ្មែរ ទាំង​យប់​ទាំង​ថ្ងៃ ។

ប្រភព​ស្និទ្ធ​នឹង​លោក មុយ បញ្ញា​រិទ្ធ បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ និង​អាជីវករ នាំចេញ​ជ័រកៅស៊ូ​ស្អុយ ដំឡូង​មី និង​កសិផល​ផ្សេងៗ ទៅ​ប្រទេសវៀតណាម តាម​ច្រកទ្វារ​ព្រំដែន​ដា ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់ របស់លោក មុយ បញ្ញា​រិទ្ធ ផងដែរ​។​

​ឈ្មួញ​ធំៗ នាំចូល និង​នាំចេញ​ទំនិញ​តាម​ច្រកទ្វារ​ព្រំដែន​ដា ហៅ​ដូង​៧​ដើម សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក មុយ បញ្ញា​រិទ្ធ ដើម្បី​ឲ្យ​អាជីវកម្ម របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ហេតុនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង ព្រោះ​ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម នៅពេលនេះ​គឺ​លោក មុយ បញ្ញា​រិទ្ធ ល្បី​ខាង​ពុករលួយ​ពេញទំហឹង​។​

​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ទើប​លោក មុយ បញ្ញា​រិទ្ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​ព្រំដែន​ដា ហៅ​ដូង​៧​ដើម មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​មេៗ គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​លោក មុយ បញ្ញា​រិទ្ធ នោះទេ ព្រោះ​ដឹង​ថា មាន​ខ្នងបង្អែក​រឹងមាំ ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​ពុករលួយ ទុក​ឲ្យ​មេគយ​ច្រក​ដូង​៧​ដើម​រូបនេះ ធ្វើ​អ្វីៗ​តាម​អំ​ពេីចិត្ត​។​

​សូម្បីតែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ហើយ​ទុកឲ្យ​លោក មុយ បញ្ញា​រិទ្ធ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពេញទំហឹង មិន​ខ្វល់​អ្វី​ទាំងអស់​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​ដា ហៅ​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​តូចធំ នាំ​ទំនិញ​ពី​ប្រទេសវៀតណាម ចូល​តាម​ច្រក​ដា​យ៉ាង​ពេញបន្ទុក ហើយ​ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំចូល​បង់ពន្ធ​មិន​ដល់៥០ភាគរយ​នោះ​ទេ​។

​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍ ជាមួយ​លោក មុយ បញ្ញា​រិទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ដា កំពុង​សាង​ភាពល្បីល្បាញ ខាង​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​បានឲ្យដឹង​ទៀតថា បន្ទាប់ពី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​ដា ហៅ​ដូង​៧​ដើម ជំនួស​លោក យឹម វណ្ណៈ គឺ​លោក មុយ បញ្ញា​រិទ្ធ និង​បក្សពួក​សប្បាយចិត្ត​ប្រមូល​លុយ ដាក់​ក្នុង​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន មិន​ខ្វល់​អ្វី​ឡើយ​ ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងភាគីពាក់ព័ន្ធណាមួយសុំការបំភ្លឺ បានឡើយ។អង្គភាពសារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺឬពន្យល់ពីអាជ្ញាធរឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *