ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលស្រុកកំពង់ត្របែកឃាត់ខ្លួនជនសង្ស័យម្នាក់ញៀនល្បែងជល់មាន់រួមនិងវត្ថុតាងមួយចំនួន

(ខេត្ដព្រៃវែង)៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលា ម៉ោង១៤និង១៥នាទីលោក វសេនីយ៍ត្រី វង្ស សារ៉ុន នាយប៉ុស្តិ៍នគរបាលចាម បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសងជល់មាន់១កន្លែង ដែលមានទីតាំងស្ថិតនៅទួលកប់ខ្មោចក្នុងភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។

លោកវរសេនីយ៍ឯកសួន សំអឿន ក្នុងករណីបង្ក្រាបល្បែងស៊ីសងជល់មាន់មួយកន្លែងនេះជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សម្នាក់ រួមនិងវត្ថុតាងមាន៖ ម៉ូតូចំនួន៤គ្រឿង, មាន់ចំនួន២ក្បាល,ជញ្ជីងថ្លឹងចំនួន១,បង់មិនទាន់ រុំ១៩ ដុំ ។

បច្ចុប្បន្នក្រោយពីសមត្ថកិច្ចជំនាញសាកសួរនាំចប់បានបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ការបន្ត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *