ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិន១៣រួមទាំងខ្មែរម្នាក់បម្រុងបើករថយន្តឆ្លងកាត់គោលដៅត្រូវបានសមត្តកិច្ចធ្វេីការឃាត់ខ្លួន

ភ្នំពេញ​៖កម្កាំងសមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់បិតខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅចំណុចគោលដៅ​ រង្វង់មូលគួចការណុង​ ឃាត់បានរថយន្តស៊ែររីទំនើប២គ្រឿងរួមនិងឃាត់បានមនុស្ស១៤នាក់ជនជាតិចិន១៣មានស្រីនិងប្រុស និងតែកុងជាជនជាតិខ្មែរម្នាក់។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះ​ដែរ បានកេីតឡេីងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១​ ចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

បើយោងតាមប្រភព​ព័ត៌មានពីសមត្តកិច្ចចម្រុះប្រចាំគោលដៅនៅរង្វង់មូលគួចការណុងបានឲ្យដឹងថា​ដោយការអនុវត្តគរពតាមគោលការរាជរដ្ឋភិបាលមិនថាតែប្រជាពលរដ្ឋណាបើកប
មធ្យោបាយដោយរថយន្តនិងយានជំនិះផ្សេងៗគ្រប់ប្រភេទត្រូវតែធ្វើរការឃាត់និងសួរនាំបើមិនមានលិខិតអនុញ្ញាតនិងមិនមានការចាំបាច់ត្រូវតែហាមឃាត់និងសួរនាំទាំងអស់ ដោយឡែកនៅម៉ោងកើតហេតុខាងលើដោយឃើញថាមានរថយន្តស៊ែរ រីទំនើប២គ្រឿងបើកបដោយជនជាតិចិនរួមនិងមានបុរសជាជនជាតិខ្មែរម្នាក់បម្រុងនិងបើករថយន្តឆ្លងគោលដៅត្រួតពិនិត្យក៏ឃាត់សួរនាំតែម្តង រថយន្តទីមួយ ម៉ាក អូឌីពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AH. 6216 បើកបដោយបុរសជនជាតិខ្មែរ រួមនិងមានគ្នានៅក្នុងនោះ រីឯរថយន្តទី២ ម៉ាក Alpart ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2-BC 1606 បើកបរដោយបុរសជនជាតិខ្មែរនិងជនជាតិចិន នៅក្នុងរថយន្តនោះផងដែរ ដោយសមត្តកិច្ចប្រចាំនៅគោលដៅបានធ្វើការឃាត់និងសួរនាំទៅឃើញថាមិនមានឯកសាអុញ្ញាតនិងមិមានការចាំបាច់ទើបសមត្តកិច្ចប្រចាំគោលដៅរាយការណ៍ទៅថ្នាក់លើឲ្យឃាត់រថយន្តទាំង២គ្រឿងនិងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។ ក្រោយពីការឃាត់សួរនាំទៅដោយ
បុរសជាជនជាតិខ្មែរបានប្រាប់ទៅសមត្តកិច្ចឲ្យដឹងថាដោយខ្លួនបានជូនជនជាតិចិនទាំង១៣នាក់មានស្រីនិងប្រុសធ្វើដំណើរចេញពីម្តុំបឹងកេងគោលបំណងឈ្មោះទៅកន្លែងស្នាក់នៅខុនដូនៅជ្រោយចង្វារ ទៅកន្លែងជនជាតិចិនស្នាក់នៅរួមទាំងខ្លួនមិនមានឯកសារនិងការអនុញ្ញាត។

បន្ទាប់ពីឃាត់រថយន្តស៊ែររីទំនើប២គ្រឿងនិងមនុស្ស១៤នាក់រួមមានខ្មែរម្នាក់រួច ក៏មានវត្តមានអភិបាល ខណ្ឌដូនពេញចុះមកជួយអន្តរាគមន៍ភ្លាមៗរួចពិនិត្យឃើញថាមិនមានឯកសារនិងមិនលិខិតអនុញ្ញាតឲ្យមានការចេញចូលរាជធានីភ្នំពេញជាពិសេសតំបន់បិតខ្ទប់ក៏ បានបញ្ជូនខ្លួនជនជាតិចិនទាំង១៣នាក់រួមនិងតៃកុងរថយន្តខ្មែរម្នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំ អនុវត្តបន្តទៅតាមនិតិវិធីទៅតាមផ្លូវច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *