(ខេត្ដកំពង់ធំ)៖ កាលពី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើប្រណិតមួយគ្រឿង បន្ទាប់ពីបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមករហូតឈានការចាប់ឃាត់រថយន្តខាងលើនេះបាន ។
ប្រតិបត្តិការណ៍បង្ក្រាបរថយន្តដឹកឈើប្រណិតនេះ ធ្វេីឡេីងនៅក្នុងភូមិរូង ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
រថយន្តដឹកឈើលេខ១ដែលសមត្ថកិច្ចឃាត់ចាប់ខាងលេីនេះម៉ាក Toyota Syna ស៊េរីឆ្នាំ ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 បានកែច្នៃរថយន្តដឹកឈើអារជ្រុងប្រភេទលេខ១(សុក្រម) មានចំនួន ២០ដុំ។
ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់រដ្ឋបាលព្រៃឈើ យោងតាមច្បាប់រដ្ឋបាលព្រៃ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។
សមត្ថកិច្ចជំនាញបានបង្ហើបថា ម្ចាស់រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងជាច្រើនសារ(ដុះស្លែរ) ហើយជនល្មើសនេះមានរហ័សនាមថាជើងខ្លាំង សណ្តាន់ សៀមរាប ចំណែកអត្តសញ្ញាណជនល្មើសពុំទាន់ដឹងនៅឡើយ។ ខណះពេលសមត្ថកិច្ចជំនាញបានបង្ក្រាបជនល្មើសរត់គេចខ្លួនតែម្តង ។
ក្រោយឃាត់បានរថយន្ត និងវត្ថុតាងជាឈើប្រភេទលេខ១(សុក្រម) បានយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕