ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្ដកំពង់ចាមសហការនគរបាលស្រុកជេីងព្រៃបង្រ្កាបអ្នកលេងជល់មាន់ខុសច្បាប់១១នាក់

(ខេត្តកំពង់ចាម) ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចដីទួលឈូក​ ស្ថិតនៅភូមិបឹងជ្រោយ​ ឃុំសូទិព្វ​ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម និងបន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម តាមរយះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ហើយនិងបានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ស្តីពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ។

ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *