ព័ត៌មានសន្តិសុខសង្គម

សង្សារស្គាល់តាមហ្វេកប៊ុក ណាត់ជួបគ្នាអូសនាងចូលបន្ទប់រំលោភនាងដល់ទៅ៤នាក់

(ខេត្ដបន្ទាយមានជ័យ)៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់សង្សារស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៣នាក់ទៀត ណាត់នាងមកជួបមុខបន្ទប់ អូសនាង ធ្វើសកម្មភាពរំលោភបានសម្រេចដល់ទៅ៤នាក់ កម្លាំងនគរបាលឃាត់បាន៣នាក់ រត់គេចខ្លួនម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១.ឈ្មោះ ហឿម សុជា ភេទប្រុសអាយុ២២ឆ្នាំ(ជាសង្សា) ២.ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ៣.ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកបរឡានដឹកទឹកកក)ស្នាក់នៅបន្ទប់ជួលភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះឈ្មោះអក្សរកាត់(រ.ស.វ)អាយុ១៥ឆ្នាំរស់នៅក្រុងសិរីសោភ័ណបានទៅប្តឹងថានាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារហើយបានណាត់ឲ្យនាងមកជួបនៅបន្ទប់ជួល ទាំងយប់នៅពេលជួបសង្សាររបស់នាងចាប់អូសដៃចូលក្នុងបន្ទប់បិទទ្វារ ចាប់សម្រាតខោអាវហើយរំលោភបានសម្រេច ហើយដើរចេញពីបន្ទប់មានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់រហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងបន្ទប់ជួលទល់មុខស្ថានីយ៍ទឹកស្អាតស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេបសន្នវៈ លើនារីរងគ្រោះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពេលសួរនាំជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់បង្ខំស្ត្រីរងគ្រោះរំលោភ បានសម្រេចក្នុងចំណោមបក្ខពួកជាមិត្តភក្តិ៤នាក់ ហើយម្នាក់ឈ្មោះ ម៉ៅ ភេទប្រុសអាយុ២២ឆ្នាំ កំពុងគេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *