ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញនៅស្រុកចន្ទ្រា លោកអធិការភ្ញាក់រលឹកចុះធ្វើកិច្ចសន្យាហើយ

(ខេត្តស្វាយរៀង)៖ក្រោយពីអង្គភាពសារព័ត៌មានយើងចុះផ្សាយពាក់ព័ន្ធនឹងករណីល្បែងស៊ីសងជល់មាន់តាមអនឡាញ(កញ្ចក់ទូរទស្សន៍ )ស្រុកចន្ទ្រា ឥឡូវនេះលោកអធិការភ្ញាក់រលឹកចុះធ្វើកិច្ចសន្យាហើយ ។

នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានបញ្ជាផ្ទាល់ទៅ លោកវរសេនីយ៍ទោ រាជ វីរ: អធិការរង ទទួលការងារយុត្តិធម៌ ដឹកនាំកម្លាំងផែ្នកព្រហ្មទណ្ឌ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ទូទាំងស្រុកចន្ទ្រា ចុះធ្វើកិច្ចសន្យាអប់រំម្ចាស់ផ្ទះ ដែលបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញ នឹង ឆ្នោតឡូតូ តាមអនឡាញ ក្នុងនោះរួមមាន ទីតាំងមានឈ្មោះខាងក្រោម៖ ទី១.ឈ្មោះ ម៉ៅ ធូ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ ទី២.ឈ្មោះ រៀម ចំរើន ភេទស្រី អាយុ២៩ឆ្នាំមានទីលំនៅភូមិ ពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៣.ឈ្មោះ ពោជ ពៅវុទ្ធី ភេទស្រី អាយុ៣០ មានទីលំនៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៤.ឈ្មោះ អំ រិតថា ភេទប្រុស អាយុ២២ ឆ្នាំមានទីលំនៅភូមិកោះក្បានកណ្ដាល ឃុំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៥.ឈ្មោះ ខេង ចាន់ហន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាសូមអរគុណ ដល់ពុកម៉ែបងប្អូន និង បណ្ដាញសង្គមផ្សេងៗ ព្រមទាំងបណ្ដាញសារព័ត៌មាននានា ដែលបានជួយរាយការណ៍ ក៏ដូចជាផ្សព្វផ្សាយ អំពីទីតាំង ឬ បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងស្រុកចន្ទ្រា៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *