ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់​ដាអភិបាលខេត្ត​កំពង់ចាម អនុញ្ញាតឱ្យ​ប្រតិភូ​ក្រុមហ៊ុន ខ្មែរ​ហ្វឺ​ស អុិន​វេស​មេន ហូល​ឌី​ង គ្រុប ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

(ខេត្តកំពង់ចាម)៖ ​នា​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន ខ្មែរ​ហ្វឺ​ស អុិន​​វេស​មេន ហូល​ឌី​ង គ្រុប ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាល​សា​ឡុង​សាលាខេត្ត​កំពង់ចាម​។ ជំនួប​ខាងលើ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម វេជ្ជបណ្ឌិត ជា សំណាង នាយក​ខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ – អភិបាលរង​ខេត្ត -​នាយក​រដ្ឋបាល -​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​។

​សូមជម្រាបថា ក្រុមហ៊ុន ខ្មែរ​ហ្វឺ​ស អុិន​​វេស​មេន ហូល​ឌី​ង គ្រុប បាន​សហការ​ជាមួយ​ក្រុមហ៊ុន Phnom Penh Wenyi Trading Co., Ltd បាន​បង្កើត​មន្ទីរពេទ្យ​មិត្តភាព​ភ្នំពេញ (​ឯកទេស​ឱសថ​បុរាណ​ចិន​) នៅ​រាជធានី​ភ្នំពេញ​។ ហើយ​មន្ទីរពេទ្យ​មិត្តភាព​ភ្នំពេញ​មានបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ភ្នែក​ឱសថ​បុរាណ​ជាមួយនឹង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ដើម្បី​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឱសថ​បុរាណ​ខ្មែរ និង​ចិន ជូន​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​នានា ឱ្យ​កាន់តែ​មាន​ភាព​សន្សំសំចៃ​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *