ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះ ពិនិត្យ និងជួបសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស អាជីវកម្មបូមខ្សាច់ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ស្ថិតនៅគោលដៅវត្តមាន់ដប់ ក្នុងស្រុកស្រីសន្ធរ

(ខេត្តកំពង់ចាម)៖នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះ ពិនិត្យ និងជួបសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់ក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស អាជីវកម្មបូមខ្សាច់ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ស្ថិតនៅគោលដៅវត្តមាន់ដប់ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីធ្វើការស្តារ និងជួសជុសឡើងវិញឱ្យបានទាន់ពេលវេលា៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *