ព័ត៌មានជាតិ

ពលរដ្ឋជាង៥០០គ្រួសារព្រមទទួលយកដីសមប្បទានសង្គមកិច្ច២ហិកតាតាមការបែងចែកនៃថ្នាក់ខេត្ត! 

ព្រះវិហារ៖ប្រជាពលរដ្ឋប្រមាណ៥៤៦គ្រួសារក្នុងចំណោម៧៥០គ្រួសារមកពី២១រាជធានីខេត្ត

ដែលមានវិវាទដីធ្លីរវៀងក្រុមហ៊ុនមេត្រីភាពស្ថិតក្នុងឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ។បច្ចុប្បន្នពួកគាត់ទាំង៥៤៦គ្រួសារដែលបានចុះឈ្មោះធ្វើអត្តសញ្ញាណកម្មគឺយល់ព្រមទទួលយកដីឡូត៍សមប្បទានសង្គមកិច្ចចំនួន២ហិកតាទៅតាមកាបែងចែករបស់ថ្នាក់ខេត្តព្រះវិហារក៏ដូចគណកម្មការបែងចែកដីរដ្ឋថ្នាក់ស្រុកជាំក្សាន្តជាបន្តបន្ទាប់ហើយ។

លោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៥ខែមេសារឆ្នាំ២០២១ថា៖ចំពោះប្រជាពលរដ្ឋទាំង៧៥០គ្រួសារដែលបានពិនិត្យជាក់ស្ដែងទៅលើឈ្មោះចុះអត្តសញ្ញាណកម្មកន្លងមកគឺមានត្រឹមតែ៥៤៦គ្រួសារប៉ុណ្ណោះ។ក្នុងចំនួន៥៤៦គ្រូសារនោះលោកថាបច្ចុប្បន្នពួកគាត់យល់ព្រមទទួលយកដីឡូត៍សមប្បទានសង្គមកិច្ចដែលគណកម្មការបែងចែកដីរដ្ឋថ្នាក់ខេត្តនឹងស្រុកចែកជូនដល់ពួកគាត់បានមួយចំនួនធំហើយ។
លោកអភិបាលស្រុកជាំក្សាន្តលើកឡើងថាជាក់ស្តែងនៅវគ្គទី១នាថ្ងៃទី១២ខែមេសាឆ្នាំ២០២១ថ្មីៗនេះក្រុមកាងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដែលមានលោកអ៊ុងវុទ្ធីអភិបាលរងខេត្តតំណាងលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ។លោកសំសារឿនប្រធានមន្ទីរសូរិយោដីខេត្តព្រះវិហារនិងលោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានអញ្ជើញក្នុងពិធីបែងចែកនឹងប្រគល់ដីឡូត៍ដីសមប្បទានសង្គមកិច្ចចំនួន២ហិកតាជូនដល់ប្រជាពលរដ្ឋបានចំនួនប្រមាណ២៨៩គ្រួសារហើយក្នុងចំណោមប្រជាពលរដ្ឋទាំង៥៤៦ដែលបានចុះឈ្មោះធ្វើអត្តញ្ញាណកម្មកន្លងមកនោះ។

លោកអភិបាលស្រុកបានបន្តថា៖ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋចំនួន២៨៩គ្រួសារដែលព្រមទទួលយកដីឡូត៍សមប្បទានសង្គមកិច្ចចំនួន២ហិកតាបែងចែកវគ្គទី១ខាងលើនោះគឺបានប្រគល់ជូនទៅដល់ក្រុមយាយម៉ៅបានចំនួន៧៤គ្រួសារសិននិងបន្តចែកជូនទៀតក្រោយបញ្ចប់បុណ្យចូលឆ្នាំរួច។

ជាមួយគ្នានោះលោកសំសារឿនប្រធានមន្ទីរសូរិយោដីខេត្តព្រះវិហារបានបន្តថា៖ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែររួចលោកនិងពន្លឿនរឿងនេះបន្តទៀតដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបានដីដើម្បីយកទៅបង្កបង្កើនផលព្រោះរដូវបង្កបង្កើនផលឈាននិងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះហើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *