ព័ត៌មានជាតិ

លោក ប៉ក់ ណារ៉ូន សមាជិកលេខា សម្ដេចតេជោ និងក្រុមគ្រួសារ បាននាំយកទៀនវស្សានិងទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួន២វត្តក្នុងឃុំក្រោលគោ!

(ខេត្ដស្វាយរៀង)៖ លោក ប៉ក់ ណារ៉ូន សមាជិកលេខា សម្ដេចតេជោ ក្រុមគ្រួសារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បាននាំយកទៀនវស្សានិងទេយ្យទានទៅប្រគេន ព្រះសង្ឃ ចំនួន២វត្ត នៅស្ថិតក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺវត្តមង្គលរការាម និង វត្តបឹងរ៉ៃ ។

នាឱកាសនេះលោក ប៉ក់ ណារ៉ូន បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ពុទ្ធបរិស័ទមានគួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀនវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។

បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើងដែលជាជង្រុកនៃសម្បត្តិ វប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។

ជាមួយគ្នានេះដែរ បានផ្តាំផ្ញើរដល់ប្រជាពុទ្ធបរិស័ទសូមរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពី គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាបរិស្ថាន អនាម័យ ជាពិសេសអនុវត្តវិធានការ 《៣កុំ ៣ការពារ 》និងសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញ «ដូសទី៣ ទី៤ទី៥» ឲ្យបានគ្រប់ៗគ្នា ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *