(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ០១.០៨.២០២១.ថាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៦០ នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧៦៣នាក់ ផងដែរ ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៦០នាក់ខាងលើ មាន ៣៩១នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហ គមន៍២០កុម្ភះ» និង ១៦៩នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០២ .ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧៧.៤៧៤នាក់ ក្នុងនោះ ព្យាបាល ជាសះស្បើយចំនួន ៧១.៥១៧នាក់.ស្លាប់ឡើងដល់ចំនួន១,៤៤២នាក់ហើយ ៕ សុវណ្ណារាជ
ខេត្ដបន្ទាយមានជ័យ ៖មានសេចក្ដីរាយការណ៍មក ថាមានផ្លូវបេតុង មួយកន្លែងមានទឹកដក់កង្វក់ លើផ្លូវខួបប្រាំងខួបវស្សា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាព គគ្រិច ស្មោគគ្រោគ ដែលជាទឹក កាកសំណល់ ពីបង្គន់អនាយម័យ ដែលបានបង្ហូរបណ្ដាលឲ្យរងការខូចខាតសោភណ្ឌភាពផ្លូវ ចេញពីផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ពីការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាបន្ទប់ជួល បង្ហូរ ទម្លាក់លើផ្លូវបេតុង ខាងលើនេះ ។ ទឹកកង្វក់ខាងលើ សាយខ្លិនភាយ ធ្វើឱ្យប៉ះពាល់ សុខមាភាព និង ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មានការពិបាកខ្លាំង ដោយរអិល និងមានក្លិនឆ្អេះឆ្អាបស្អុយ ថែមទៀតផង។ ពលរដ្ឋលើកឡើងថា ការបង្ហូរទឹកកង្វក់ មកលើផ្លូវបេតុងនេះគឺ អស់រយៈកាលជាច្រើនខែកន្លងមក ហើយកុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណាចុះមកធ្វើ ការហាមនោះទេដោយបណ្ដែតបណ្ដោយឲ្យបង្ហូរទឹកដាក់លើផ្លូវតាមអំពើចិត្ដ។ ពលរដ្ឋសុំសូមពរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស លោក វ៉ា ជឹមណារ៉េត ដែលជាចៅសង្កាត់ ទើបឡើងថ្មី សូមមេត្តាត្រួតពិនិត្យមើលផង នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ នឹងរង់ចាំមើលថា តើលោកវ៉ា ជឹមណារ៉េត ជាចៅសង្កាត់ ទើបឡើងថ្មី […]
ខេត្ដព្រះសីហនុ៖ នៅវេលាម៉ោង០២និង៤៥នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធុនធំ១គ្រឿង ម៉ាក Hino ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-9321 មានទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកប៉ះជាមួយនឹងម៉ូតូ១គ្រឿងទៀត ម៉ាកស៊ីរុស ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-8233 មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ម៉ា ឡើស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុរួចតៃកុងរថយន្តបង្កខាងលើ បានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានចុះយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្វែងរកម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ […]