(ភ្នំពេញ) ៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលអោយរថយន្តចំនួន៣គ្រឿង បានរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារះមួយចំនួន ទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យានដ្ឋានជួសជុលរថយន្តដែលអគ្គីភ័យឆាបឆេះនោះស្ថិតនៅ ពីក្រោយឃ្លាំងលក់រថយន្ត មានម្ចាស់ឈ្មោះញាណ ដារ៉ា អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខC1 ផ្លូវលេខ598 ភូមិទួលទួលថ្ងាន់កន្លែងកើតហេតុខាងលើ ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈពេលក្រុមជាងកំពុងតែជួសជុលរថយន្ត ស្រាប់តែឆ្លងចរន្តអគ្គីសនីចេញពីរថយន្តមួយគ្រឿង ក្លាយជាអគ្គីភ័យ ឆាបឆេះតែម្តង។ ភ្លាមៗ ក្រុមជាងក៍បាននាំគ្នា ជួយបាញ់ពន្លត់តែ ពុំអាចទប់ស្កាត់បានហើយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនិងឆ្លងទៅរថយន្តជាច្រើនគ្រឿងទៀត។
តាមនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន៣០គ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់អស់២២គ្រឿង ហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃដដែល។
តាមនគរបាលបានអោយដឹងថា អគ្គីភ័យនេះបណ្តាលអោយ រថយន្ត៣គ្រឿង រួមមាន រួមមានរថយន្តម៉ាកTHUNDRA, ,LUXUS NX200t និងម៉ាកCRVត្រូវភ្លើង ឆេះរងការខូចខាតទាំងស្រុង រួមជាមួយសម្ភារះមួយចំនួន ទៀត ។អគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តភ្លើង អាគុយ ។ ទោះបីជាយ៉ាងគេមានការសង្ស័យ បណ្តាលមកពីផ្សារតោនជួសជុលរថយន្តនោះ ៕