ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ «បញ្ជល់មាន់ online» មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃកី ភ្នំពេញ ៖ អ្នកភូមិព្រៃកីសង្កាត់ពងទឹក ខណ្ឌ

(ភ្នំពេញ)៖ អ្នកភូមិព្រៃកីសង្កាត់ពងទឹក ខណ្ឌដង្កោ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានរបស់គាត់មានទីតាំងជល់មាន់អនឡាញមួយកន្លែង បើកដំណើរការជាចំហរ ដោយមិនឃើញអាជ្ញាធរចុះទៅបង្ក្រាបនោះឡើយ។ អ្នកភូមិស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ ចុះទៅបង្ក្រាបសង្វៀនជល់មាន់តាមអនឡាញនោះផង។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិព្រៃកី បានឲ្យ ដឹងថា៖ ទីតាំងបញ្ជល់មាន់ online ខុសច្បាប់១កន្លែងកំពុងបើកលេងដោយរលូនទទួលភ្ញៀវគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ ខណៈមិនមានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោនោះទេ។

ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងល្បែង ស៊ីសងបញ្ជល់មាន់តាម online មួយនេះ កំពុងតែបើកលេងដោតរលូនហាក់មិនខ្លាចពីការបង្ក្រាបរបស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោទល់តែសោះ។ ពួកគាត់ស្នើសុំឲ្យមានការបង្ក្រាបផង ព្រោះថាកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយ ប្រាកដជាមានបទល្មើសកើតឡើង ជាជាក់ជាមិនខាន ព្រោះល្បែងស៊ីសង គឺជាដើមចមនៃការបង្កើតបទល្មើសជាច្រើនដូចជា អំពើហិង្សាក្នុងគ្រួសារ, ចោរលួច, ចោរឆក់, ចោរប្លន់ជាដើម។

ដូច្នេះ ពលរដ្ឋសូមស្នើដល់លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ជួយមានវិធានការចុះទៅពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង០៩ចំណុច របស់រាជរដ្ឋបាលដែលបានដាក់ចេញ។

គួរំលឹកផងដែថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយលោកបានលើកឡើងថា បើក្នុងណាមានបទល្មើសល្បែងស៊ីសងខុសច្បាប់នោះអភិបាលខណ្ឌរូបនោះត្រូវតែទទួលខុសត្រូវ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា យើងធ្វើយ៉ាងណាត្រូវតែលុបបំបាត់ឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ពាក់ព័ន្ធនិងករណីបើកឲ្យមានលេងល្បែងស៊ីសងជល់មាន់តាមonlineខាងលើនេះ នៅរសៀលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២១ លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមប្រព័ន្ធតេលេក្រាមយ៉ាងដូច្នេះថា បាទអរគុណ​បំផុត​ ចាំខ្ញុំឲ្យអធិការ​រង​ និង​ប៉ុស្តិ៍គាត់ចុះពិនិត្យ៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *