ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងជល់មាន់និងឆ្នោតឡូតូ តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅក្នុង ឃុំព្រៃកប្បាស កំពុងបើកដំណើរការលេងបានយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ចមិនបង្ក្រាប

(ខេត្តតាកែវ) ៖ប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងស៊ីសងជល់មាន់នឹងឆ្នោតឡូតូតាមប្រព័ន្ធទូរទស្សន៍អនឡាញក្នុងហាងកាហ្វេមួយកន្លែងនៅក្នុង ភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបើកដំណើរការលេងជារៀងរាល់ថ្ងៃប្រជុំក្រុមញៀនល្បែងមកលេងយ៉ាងគគ្រឹកគគ្រេងស្រែកហ៊ោកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងឆ្នោតឡូតូតាមអនឡាញ មួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែង បើកលេងល្បែងសុីសងជល់មាន់និងឆ្នោតឡូតូតាមអនឡាញយ៉ាងគគ្រឹកគគ្រេងទៅវិញ។

គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ឡេងប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បាននៅឡើយទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់តាមអនឡាញទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដតាកែវ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកឧត្ដមសេនីយ៍ទោស្នងការខេត្ដតាកែវនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផង។

អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់បើសិនមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីទាំងអស់រៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *