ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ ៣គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និង៤នាក់រងរបួសធ្ងន់

(ខេត្ដស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូចំនួន ៣គ្រឿងបុកគ្នាពេញទំហឹង។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង ០៨ និង ២៥នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខជាតិ០១ ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូស្កុបពី ០២គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FZ.1898និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1I.8848បានបើកក្នុងល្បឿនលឿន ហើយបានបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀតម៉ាកហុងដា C125 ពាក់ស្លាកលេខ ស្វាយរៀង 1P.6873 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុករះពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯភាគីម៉ូតូស្កុបពីរងរបួសធ្ងន់ទាំង ៤នាក់។

សមត្ថកិច្ចបានអោយដឹងទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឌឿន សុកវិសាល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាអ្នកបើកម៉ូតូម៉ាកហុងដា C125 ពាក់ស្លាកលេខ ស្វាយរៀង 1P.6873 បានរបួសបែកក្បាលស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងហៅរថយន្តសាមុយដឹកអ្នករងរបួសទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ ចំពោះសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគបាលក្រុងស្វាយរៀង ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *