(ខេត្តសៀមរាប)៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រពាំងបុរាណ ត្រូវបានចាក់ដីលុបនិងសាងសង់សំណង់ ដោយត្រពាំងបុរាណមានចំនួន២នៅក្បែរគ្នាត្រពាំងបុរាណទី១.មានឈ្មោះ ត្រពាំងស្វាយ និងត្រពាំងទី២.មានឈ្មោះ ត្រពាំងហែរផ្កា ដែលគ្រប់គ្រង់ដោយអាជ្ញាធរជាតិអប្សរា។
ពលរដ្ឋលើកឡើងថាត្រពាំងបុរាណទាំង២នេះគឺជាត្រពាំងបុរាណដោយត្រពាំងហែរផ្កាត្រូវបានលោក ក្អោប រ៉ន ដាក់លិខិតស្នើរសុំទៅអាជ្ញាធរជាតិអប្សរាដើម្បីធ្វើការស្ដារនិងរៀបចំនូវសោភ័ណភាពជុំវិញត្រពាំងបុរាណ នោះ ដើម្បីទាក់ទាញភ្លៀវជាតិ មកកម្សាន្តផងដែល តែផ្ទុយទៅវិញ បែរជាចាក់ដីលុបត្រពាំងបុរាណនិងសាងសំណង់ (ស្វាយ )ទៅវិញ ដោយអាជ្ញាធរពាក់ពន្ធ័មិនមានចំណាត់ការ។
ពលរដ្ឋបានដាក់សង្ស័យថាទំនងជាអាជ្ញាធរពាក់ពន្ធ័គប់គិតគ្នាអស់ហើយទេដឹងបានជាអាចចាក់ដីលុបនិងសាងសង់សំណង់លើដីត្រពាំងបុណនេះបានដោយ មិនញញ្ញើតអ្វីទាំងអស់ ពោលគឺចាក់ដីលុបនិសាងសង់សំណង់លើដីត្រពាំងបុរាណនេះបានយ៉ាងរលួនបែបនេះ ម្យ៉ាងវិញទៀតអាជ្ញាធរភូមិឃុំ/សង្កាត់ បានរក្សាភាពស្ងៀមស្ងាត់ល្អណាស់។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់មកអង្គភាពសារព័ត៌មានយើង តាមប្រពន្ធ័អេឡិចត្រូនិច (តេឡេក្រាម)ថាលោកទទួលបានព័ត៌មាននេះហើយ ហើយលោកនិងឲ្យក្រុមការងារចុះពិនិត្យមើល ចំពោះការសាងសង់និងការចាក់ដីលុបត្រពាំងបុរាណនេះ។
ចំណែកឯ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន៕