ព័ត៌មានរាយការណ៍

តើលោកគិនជានណា? ទើបបើកមាន់ជល់និងអាប៉ោងបានរាល់ថ្ងៃ សង្ស័យមានខ្នងបង្អែកទេដឹង?

(ព្រៃវែង)៖កន្លែងជល់មាន់និងអាប៉ោងលោកគិន បើកលេងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចឃុំព្រៃស្រឡិត មិនហ៊ានបង្រាប សង្ស័យត្រូថ្នាំលោកគិនទេដឹង?។

ប្រភពបានបង្ហើបប្រាប់ គេហទំព័រ ម្ចាស់ទន្លេមេគង្គយើងថា៖លោកគិនបើកលេងមាន់ជល់ជារៀងរាល់ថ្ងៃ ជាយូមកហើយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះចាប់ ឫធ្វើកិច្ចសន្យាម្តងណាឡើយ។

ជាក់ស្តែងថ្ងៃចូលឆ្នាំថ្មីដំបូងនេះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះអង្គភាពសារព័ត៌មានយើងបានចុះមកយកព័ត៌មានឃើញពិតជាមានលេងមែន។
ប្រភពបន្តរថា៖ មានពីទីតាំងនៅភូមិព្រះម្លូនិងភូមិគគរ ឃុំព្រៃស្រឡិត ខេត្តព្រៃវែង ជាកន្លែងសំរាប់ចល័ត។(ព័ត៌មានបឋម)

ពាក់ព័ន្វរឿងល្បែងសុីសងយ៉ាង អនាធិបតេយ្យខាងលើ អង្គភាពសារព័ត៌មាន ម្ចាស់ទន្លេមេគង្គយើងបានរាយការណ៍ទៅលោក ម៉ៃ ឆៃ មេប៉ុសិ៍ព្រៃស្រឡិត តែលោកមិនលើកទូរស័ព្ទ។

ចំណែកលោកឡុង ប៊ុនធឿន អធិការស្រុកពារាំង លោកថាបើដឹងមិនមិនរាយការណ៍មកលោកនិងចុះចាប់។

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋសូមណូមពរ ទៅលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង មេត្តាជួយដាក់បទបញ្ជា ឫចាត់កម្លាំងមន្រ្តីក្រោមឱវាទ ចុះបង្រាបរឺស្រាវជ្រាវផងទាន។
ព្រោះថា៖ នៅឃុំព្រៃស្រឡិតនេះមានល្បែងអាប៉ោង និងជល់មាន់ពេញភូមិមិនថាឡើយមុនចូលឆ្នាំក៏មានដែ។
ព្រោះតែល្បែងសុីសងខុសច្បាប់ទាំងនេះហើយ ទើបកើតជាបទល្មើសផ្សេងៗ។ល។
ចុះឯណាទៅ លក្ខណៈ ភូមិ ឃុំ សុវត្ថិភាពទាង៧ចំនុចដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តន៍? ។

adm

Leave a Reply

Your email address will not be published. Required fields are marked *