(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល
ចុះបញ្ជាដឹកនាំកម្លាំងនគរបាលចូលគោលដៅ សហការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តាមដងផ្លូវជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត អញ្ជើញដ៏ខ្ពង់ខ្ពស់ទៅខេត្តព្រះសីហនុ ដោយឆ្លងកាត់ផ្លូវជាតិលេខ៤ក្នុងភូមិសាស្រ្តស្រុកអង្គស្នួល ខេត្តកណ្តាល។