(ខេត្តឧត្តរមានជ័យ)៖ សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា ។
បន្ទាប់ពីទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កំលាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ ទៅជាឪពុកបង្កើតជនរងគ្រោះ រស់នៅភូមិកើតកើតហេតុខាងលើ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ធវៈ ទៅលើជនរងគ្រោះ ត្រូវជាកូនស្រីរបស់ខ្លួន ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្នុងអឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ផល ភា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើកូនស្រី បានសម្រេចជាច្រើនដងពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ ដោយចោទប្រកាន់ពីបទ ៖ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ ៕