ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ឃើញទ្វារចំហរចូលទៅបំណងលួចទ្រព្យសម្បត្តិ បែរជាលូកដៃប៉ះជើងស្ត្រីម្ចាស់បន្ទប់ ចាប់ជាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរ បានដេកក្នុងបន្ទប់ជួល ដោយមិនបានបិទទ្វារជិត ខណៈកំពុងលង់លក់ ស្រាប់តែមានជនសង្ស័យម្នាក់ លបចូលបំណងលួចទ្រព្យសម្បត្តិ ហើយបានរាវរកក៏ប៉ះដៃស្ត្រីជាប្រពន្ធ ទើបភ្ញាក់ដឹងខ្លួន ហើយសួរនាំភ្លាមនោះ ជនសង្ស័យក៏រត់ចេញក្រៅក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយបុរីរុងរឿង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ក់ ម៉ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ នៅម្តុំសង្កាត់អូរបែកក្អម មានស្រុកកំណើតឃុំទួលពង្រ ស្រុកទំនប់ដាច់ ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះមានឈ្មោះនី សុខមុំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសម្ដីរៀបរាប់របស់ស្ត្រីរងគ្រោះបាន ប្រាប់ឲ្យឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់នឹងប្ដីរបស់គាត់បានដេកនៅក្នុងបន្ទប់ជាកន្លែងកើតហេតុខាងលើ ដោយមិនបានបិទទ្វារឲ្យជិតនោះទេ គឺចំហរទ្វារពាក់កណ្ដាលដើម្បីឲ្យខ្យល់ចេញចូល ពីព្រោះក្តៅស្អុះពេក ខណៈដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើ មិនដឹងមកពីណា រាវប៉ះដៃរបស់គាត់ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនហើយបានសួរថា អ្នកណាគេ? ភ្លាមនោះជនសង្ស័យក៏បានរត់ចេញមកក្រៅបន្ទប់បម្រុងគេចខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជិតខាង ជួយដេញចាប់ បាន រួចនាំមកកន្លែងកើតហេតុវីញ ដើម្បីសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចយកជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ យកទៅសួរនាំ និងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *