ខេត្ដបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍០៦រោច ខែចេត្រ ឆ្នាំ ជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ០៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោលមានករណីបន្លំលួច(ខ្សែក)មួយកើតឡើងបង្កដោយជនសង្ស័យចំនួន០២នាក់បានធ្វេីសកម្មភាពបន្លំលួចដោះខ្សែក ០១ខ្សែរបស់ជនរងគ្រោះឈ្មោះធឿន រ៉ន ភេទស្រីអាយុ៥៦ឆ្នាំរស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកបានខ្សែកច្រវ៉ាក់ឆាបចំនួន០១ខ្សែធ្វើពីលោ ហះធាតុពណ៌លឿងទម្ងន់០៣ជី។
ក្នុងពេលធ្វេីសកម្មភាពត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុក រួមនិងមហាជននៅទីនោះឃេីញទាន់បានធ្វេីការឃាត់ខ្លួនជនសង័្សនិងដកហូតបានវត្ថុតាងភ្លាមដែរ។
ជនសង័្សយទាំងពីរនាក់គឺ៖
១-ឈ្មោះ កែវ សែត ភេទស្រីអាយុ៦០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល បានបញ្ជាក់ថាអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការនគរបាលព្រហ្មទ័ណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនេះនរងគ្រោះវិញ៕