(ខេត្តកណ្តាល)៖ កំលាំងសមត្ថកិច្ចនគរបាលប៉ុសិ៍ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បានចុះធ្វើការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលគេសង្ស័យថា? ដែលបានបើកលេង ជាយូរមកហើយ នៅចំណុចទល់ពីមុខគណបក្សLDP ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តែអ្វីដែលសមត្ថកិច្ចបង្រាបនោះជាលទ្ធផលសមត្ថកិច្ចឃុំព្រែកតាមាក់ បង្ក្រាបបានតែខ្យល់(ពោល)គឺសមត្ថកិច្ចមិនហ៊ានចូលទៅដល់ទីតាំងមាន់ជល់ ដែលគេបើកលេងនោះឡើយគ្រាន់តែទៅបង្អើៗ។
ប្រភពបានបញ្ជាក់ថា៖ ទីតាំងល្បែងជល់មាន់ខាងលើ បានបើកលេងជាយូណាស់មកហើយ ប៉ុន្តែមិនមានការទប់ស្កាត់និងបង្ក្រាប របស់កំលាំងសមត្ថកិច្ចឃុំព្រែកតាមាក់ ពិសេសកំលាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនោះឡើយ?
ដោយករណីនេះគេសង្ស័យថា?មេបនល្បែងលោកប៉ូច សួរ ខាងលើនេះ សង្ស័យ ឃុបឃិតគ្នាជាមួយនិងសមត្ថកិច្ចឃុំនិងស្រុកអស់ហើយ ទើបបានជាមិនមានវិធានការបង្ក្រាបបែបនេះ។
ជាក់ស្ដែង៖ក្នុងថ្ងៃនេះមានការជួបជុំគ្នាលេងល្បែងជល់មាន់ យ៉ាងគគ្រឹកគគ្រេងដោយក្នុងមួយគូរៗភ្នាល់លុយរាប់ពាន់ដុល្លារ ប៉ុន្តែចៃដន្យសមត្ថកិច្ចបានដឹងក៏ចុះមកដល់ទីតាំងខាងលើ មិនទាន់ទាំងបានចូលដល់ក្នុងទីតាំងដែលត្រូវលេងមាន់ជល់ផង ក៌ត្រូវបានមេបនល្បែងខាងលើ ដឹងដូចមានអ្នកប្រាប់មុនអោយក្រុមអ្នកញៀនល្បែងជល់មាន់ផ្អាកលេងបណ្តោះអាសន្នហើយគេចខ្លួនអស់។
សូមបញ្ជាក់ថា?ក្រោយពីសមត្ថកិច្ច បានចូលដល់ក្នុងទីតាំងខាងលើ លេងល្បែងជល់មាន់នោះ? ជាលទ្ធផលសមត្ថកិច្ច បានត្រឹមតែអើតមើលពីខាងក្រៅ រួចប្រាប់អ្នកកាសែតថា?ក្រុមអ្នកញៀនល្បែងជល់មាន់បាននាំគ្នារត់គេចអស់ហើយ។
មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមេត្តាចាត់មន្ត្រីអធិការកិច្ច ដើម្បីចុះមកបង្ក្រាបល្បែងជល់មាន់ខាងលើនេះផងទាន។
ហើយដើម្បីយកម្ចាស់សង្វៀនជល់មានមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបានដើម្បីអនវត្តតាមគោលនយោបាយភូមិឃុំមានវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បើរំពឹងទៅលើការទប់ស្កាត់និងបង្ក្រាបរបស់សមត្ថក្នុងមូលដ្ឋានខាងលើគឺគ្មានសង្ឃឹមទេ?។
ចំណែកម្ចាស់បនល្បែងខាងលើដែលគេដឹងច្បាស់ថា?ជាអ្នកមានមុខមាត់និងមានអំណាចម្នាក់នៅក្នុងស្រុកខ្សាច់កណ្តាល គឺលោកប៉ូចសួរ ថៅកែគ្រឿងចក្រដឹកដី។
ប្រភពខាងលើបានបន្តទៀតថា?ក្រោយពីសមត្ថកិច្ចឃុំព្រែកតាមាក់ និងអ្នកកាសែតបានចេញទៅបាត់ ស្រាប់តែមេបនល្បែងជល់មាន់ខាងលើ បានប្រមូលផ្តុំក្រុមអ្នកញៀនល្បែងជល់មាន់ បើកដំណើរការបន្តទៀតរហូតដល់ល្ងាច ដោយមិនញញើតនិងសមត្ថកិច្ចពិសេសគឺមិនខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុង បន្តិចណាទាល់តែសោះ៕