ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សេចក្ដីបំភ្លឺ៖ លោកយ៉ង សំ អធិការស្រុកស្ទោងបានបញ្ជាក់ថា៖ ល្បែងជល់មាន់ បៀរ អាប៉ោង របស់ឈ្មោះ ខឿនមិនមែននៅក្នុងទឹកដីរបស់លោកនោះទេ!

(ខេត្តកំពង់ធំ)៖ក្រោយពីបណ្តាញសារព័ត៌មានជាច្រើនបាន ចុះផ្សាយរឿងល្បែងជល់មាន់ បៀរ អាប៉ោង របស់ឈ្មោះ ខឿន នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង កំពុងបើកលេងបានយ៉ាងរលូនរួចមក។

ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងមានការដឹកនាំផ្ទាល់ពីលោកយ៉ង សំ អធិការស្រុកស្ទោងនៅព្រឹកថ្ងៃទី១៣,០២,២០២២នេះលោកបានបញ្ជាកម្លាំងស្រុក ប៉ុស្តិ៍ ចុះដល់ទីតាំងដែលបានចុះផ្សាយ គឺពុំមានកន្លែងលេងល្បែងជល់មាន់ បៀរ អាប៉ោង ដូចកាចុះផ្សាយនោះទេគឺសង្ស័យនៅទឹកដីស្រុកផ្សេង គឺប្រហែលនៅភូមិគ្រួស ឃុំដូង ស្រុកប្រសាទបល្ល័ង្គ ព្រោះជាប់ព្រំប្រទល់គ្នា។

នេះបើតាមការបញ្ជាក់ពីលោកយ៉ង សំ អធិការស្រុកស្ទោង មកគេហទំព័រ ម្ចាស់ទន្លេមេគង្គគឺពុំមាននៅទឹកដីរបស់លោកនោះទេ។ បើមានលោកនិងបង្រាប ព្រោះថាលោក មិនដែលពាក់ព័ន្វនិងឃុបឃិតជាមួយអ្នកបើកល្បែងសុីសងនោះទេ។
ហើយលោក យ៉ង សំ អធិការស្រុកស្ទោង ក៏សូមអរគុណដល់អ្នកសារព័ត៌មាននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានសហការនិងផ្តល់ព័ត៌មានជូនលោក៕ដោយ៖ ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *