(ខេត្ដបាត់ដំបង)៖នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៣ ត.ព្រ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ គឹម សេងលី ហៅ កុយ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាងម៉ាសុីនត្រជាក់ ទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិវត្ដគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
បច្ចុប្បន្ន ជនត្រូវចោទ កំពុងអនុវត្តន៍បន្តតាមនីតិវិធី៕