(ខេត្ដកំពង់ធំ)៖ក្មេងប្រុសទើបតែ១១ប៉ុណ្ណោះត្រូវដើមដូងរលំដួលសង្កត់ស្លាប់បន្ទាប់ពីឪពុកម្តាយដឹកយកសង្រ្គោះនៅមន្ទីពេទ្យតែជាអកុសលបានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់ធ្វើឲ្យឪពុកម្តាយយំសោកបោកខ្លួនស្ទើរគាំងបេះដូង។
ហេតុការណ៍គ្រោះដោយដើមដូងដួលសង្កត់បណ្តាលឲ្យក្មេងស្លាប់នេះ បានកើតឡើងប្រមាណម៉ោង៤រសៀលថ្ងៃទី០៦ខែមករាឆ្នាំ២០២២ ចំណុចផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្មេងប្រុសរងគ្រោះមិនទាន់ស្គាល់ឈ្មោះ អាយុ១១ខែ ឪពុកឈ្មោះ ដំ (យោងតាមប្រភពជាទាហ៊ាននៅក្រុងភ្នំពេញ)ម្តាយឈ្មោះ ឈុន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយក្មេងប្រុសរងគ្រោះបានទៅទិញកង់រុញពីផ្សារកំពង់ថ្មឲ្យកូនដើមងាយស្រួលនិងរុញទៅរុញមក លុះទិញយកមកដល់ផ្ទះមួយសន្ទុះ ពីរនាក់ប្តីប្រពន្ធក៏នាំគ្នាឡើងផ្ទះ ដោយទុកកូនប្រុសនៅនិងដីឲ្យក្មួយដែលដែលមានអាយុ៧ទៅ៨ឆ្នាំរុញកង់ទៅមកទៅមកដើម្បីកុំឲ្យក្មេងយំ មួយសន្ទុះក្រោយមកទៀត ក្មេងប្រុសដែលត្រូវបងជីដូនមួយនៃក្មេងប្រុងរងគ្រោះ បានទុកប្អូននៅលើកង់រុញក្បែរដើមដូង តែពេលនោះជាអកុសល ដើមដូងរលំគ្រាំង ឲ្យធាងដូងបោកចំក្មេងប្រុស បណ្តាលឲ្យស្លាប់បន្ទាប់ពាក់កណ្តាលផ្លូវបន្ទាប់ពីបញ្ជូនយកសង្រ្គោះនៅមន្ទីពេទ្យ ក្មេងប្រុសរងគ្រោះឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី សូមបញ្ជាក់ថាដើមដូងដែលដួលរលំនោះគីដូងឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះផ្ទាល់ គីដាក់ក្តាជញ្ជាំងផ្នែកនិងដើមដូង៕