ព័ត៌មានរាយការណ៍

បែកធ្លាយ! មន្ត្រីសុរិយោដីស្រុកខ្សាច់កណ្ដាល កុំពុងប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីពលរដ្ឋបណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ជាខ្លាំង!

(ខេត្តកណ្ដាល)៖ ស្របពេលដែលការបោះឆ្នោត ឃុំសង្កាត់ កាន់តែខិតជិតចូលមកដល់។
បែរជាមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល ដែលចុះវាស់ដីធ្វើប្លង់ជាប្រព័ន្ធ។
មកគាបសង្កត់កំណត់យកលុយពីពលរដ្ឋស្រេចតែចិត្ត ដោយក្នុងម្នាក់ៗអស់ចាប់ពី១០០$ទៅ២.០០០$!។

ជាថ្នូរនិងចុះវាស់វែងដី កែសម្រួលឯកសារខុសថ្ងៃ.ខែ.ឆ្នាំកំណើត ឱ្យត្រូវតាមបែបបទរដ្ឋបាល ដីបាត់ឯកសារ.អវត្តមានអ្នកជាប់ព្រំ.ឬពន្យាពេល ។
ដើម្បីគាបយកលុយពីអ្នកប្រញាប់ លួចធ្វើលិខិតផ្ទេរ កម្មសិទ្ធ ពីអ្នកលក់ទៅអ្នកទិញ និងបំពេញឯកសារផ្សេងៗជាដើម។

ហើយបើពលរដ្ឋ មិនព្រមបង់លុយតាមការទាមទារទេ គឺក្រុមមន្ត្រីនិងទុកដីមិនទាន់វាស់ ឬផ្អឹមឯកសារទុក ដោយហេតុផលថា៖ ខ្វះនេះខ្វះនោះ ខុសនេះខុសនោះមិនចេះត្រូវ..!។

អាស្រ័យហេតុនេះសូមលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ក៍ដូចជាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។


ជាពិសេសលោក ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មេត្តាពិចារណាឡើងវិញ នូវរាល់សកម្មភាពខាងលើ”ឬធ្វើការវះកាត់សាច់ស្អុយចេញ ជៀសវាងទុកក្លាយជាដំបៅមហារីកទៅថ្ងៃក្រោយ”។

ទន្ទឹមនិងនោះពលរដ្ឋរាប់សិបនាក់នៅស្រុកខ្សាច់កណ្ដាល កំពុងប្រតិកម្មរិៈគន់គ្មានសំចៃមាត់ទៅលើ។
ការបម្រើសេវាសាធារណៈ មិនត្រឹមត្រូវ និងគ្មានតម្លាភាព ពីសំណាក់មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល” ទាំងការវាស់ដីធ្វើប្លង់ទន់សម្រាប់ផ្ទេរកម្មសិទ្ធ និងការវាស់ដីធ្វើប្លង់រឹងជាប្រព័ន្ធ”។

ជាក់ស្ដែង៖ «ការលួចធ្វើឯកសារផ្ទេរកម្មសិទ្ធ បញ្ចូលឈ្មោះ ពីអ្នកលក់ ទៅអ្នកទិញដោយអូតូម៉ាទិច មិនចាំបាច់បង់ពន្ធប្រថាប់ត្រា ។
ដោយក្នុង១ប្លង់ៗចាប់ពី៥០០$ ទៅ២.០០០$តាមដីតូចឬធំ។
ដីបាត់ឯកសារ.កេរ្តិ៍មរតក.ពីឪពុកម្ដាយមកកូន ឬដីមរតក ដែលឪពុកម្ដាយឬជីតាស្លាប់បាត់។
ដីកម្មសិទ្ធស្របច្បាប់ក៍យកលុយដែរ.ដីកម្មសិទ្ធទិញទុកយូឆ្នាំ.ដីទើបទិញ២ទៅ៣ឆ្នាំ.អវត្តមានអ្នកជាប់ព្រំ.អវត្តមានប្ដីឬប្រពន្ធ។
ប្ដីប្រពន្ធលែងលះគ្នា.ឯកសារខុស.ថ្ងៃ.ខែឆ្នាំកំណើត.ប្ដីប្រពន្ធដែលពុំមានសំបុត្រអាពាណ៍ពិពាណ៍(អ៊ីតាស៊ីវិល) ឬតម្រូវឱ្យបង្ហាញវត្តមានអ្នកពាក់ព័ន្ធ នៅចំពោះមុខមន្ត្រីជាដើម។ល។
ពោលគឺបើមិនអោយលុយមន្ត្រីទេ ឯកសារមិនចេះត្រូវ មិនចេះគ្រប់ឡើយ ដោយខ្វះនេះខ្វះនោះរុញទៅនេះ រុញទៅនោះ រួចទុកដី ទុកឯកសារចោលជាដើម»។

នេះជាតួរលេខជាក់ស្ដែង៖
ទី១៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.១០០$ ក្បាល១០ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ។

២៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.១០០$ ដីក្បាល១០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ។

៣៖ ឈ្មោះ គី ម៉ៅ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.៥០.០០០រៀល ដីលំនៅដ្ឋាន។

៤៖ ឈ្លោះ ស. ប. នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.៥០០$ ដីជិតកន្លះហិកតា បញ្ចូលឈ្មោះទៅអ្នកទិញ។

៥៖ ឈ្មោះ ថន ដេត នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.៥០$ ដីក្បាល២៥ម៉ែត្របណ្ដោយ១០០ម៉ែត្រ។

៦៖ ឈ្មោះ ធី រ៉ាន់ ដីនៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.២០០$ ដី.ទំហំ១០អា។

៧៖ ឈ្មោះ អាត ចន្ថា នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់.១០០$ ដីជិតកន្លះហិកតា។

៨៖ ឈ្មោះ ធី ឡន នៅភូមិទួលពង្រ ឃុំស៊ីធរ.ប្ដូរឈ្មោះឱ្យកូនអស់១២០.០០០រៀល។

៩៖ ឈ្មោះ យឹម អ៊ីម នៅភូមិទួលពង្រ ឃុំស៊ីធរ.ស៊ីធរ.ប្ដូរឈ្មោះឱ្យកូនអស់១០០.០០០រៀល។

១០៖ ឈ្មោះ រ៉ាត់ លាភ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់៣០០$ ដីក្បាល១០ម៉ែត្របណ្ដោយ២០ម៉ែត្រ។

១១៖ ឈ្មោះ ហ៊ន វ៉ៃ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់៣៥០$ ដីលំនៅដ្ឋាននិងដីស្រែ។

១២៖ ឈ្មោះ ស៊ុំ វ័ន្ត នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់១០០$.ដីក្បាល១០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ។

១៣៖ ឈ្មោះ ឃឿន យឺន ដីនៅភូមិមេបាន់ ឃុំស៊ីធរ.អស់២៥០.០០០រៀល។

១៤៖ ឈ្មោះ រ៉ាន់ មុំ នៅភូមិទួលពង្រ ឃុំស៊ីធរ.អស់១០០.០០០រៀល។

១៥៖ ឈ្មោះ លីណា(ហៅម៉ាប់) ដីនៅភូមិមេបាន់ ឃុំស៊ីធរ.អស់៣០០$ ដីទំហំ៣០អា។

១៦៖ ឈ្មោះ ឆាត សារ៉ាយ នៅភូមិមេបាន់ ឃុំស៊ីធរ.អស់២៥០$ ដីទំហំ៣០អា ខណៈដំបូងមន្ត្រីទារ៥០០$។

១៧៖ ឈ្មោះ ឈុន បូ នៅភូមិមេបាន ឃុំស៊ីធរ.អស់.៣៥០$ ដីក្បាល៤០ម៉ែត្របណ្ដោយ៦០ម៉ែត្រ ខណៈដំបូងមន្ត្រីទារ៥០០$។

១៨៖ ឈ្មោះ ហួន សៀន នៅភូមិព្រៃបាំង ឃុំស៊ីធរ.អស់.១០០$ គេមិនទាន់ចុះវាស់មិនទាន់បានបង្កាន់ដៃ។

១៩៖ ឈ្មោះ សឿន យី ដីចែកមរតក ឱ្យកូន នៅភូមិព្រៃបាំង ឃុំស៊ីធរ.អស់៣០០$ ខណៈដំបូងមន្ត្រីទារ១.០០០$ឯណោះ។

២០៖ ឈ្មោះ មីងលិ នៅភូមិស៊ីធរកើត ឃុំស៊ីធរ អស់៣០០$ ដីទំហំ២០អា។

២១៖ ឈ្មោះ ងីម នៅភូមិស៊ីធរកើត ឃុំស៊ីធរ អស់២០០$ ដីទំហំ២០អា។

២២៖ ឈ្មោះ រ៉េត សំ នៅភូមិស្វាយមាស ឃុំវិហារសួគ៌ អស់១៥០$ ដីមរតក.ចែកឱ្យកូន ខណៈដំបូងមន្ត្រីទារ៤០០$។

២៣៖ ឈ្មោះ ពុធ វន្ថា នៅភូមិតាកែវទី១ ឃុំវិហារសួគ៌ អស់៤០០$.ដីក្បាល៥ម៉ែត្របណ្ដោយ២០ម៉ែត្រ។

២៤៖ ឈ្មោះ សំ ថានី នៅភូមិតាកែវទី១ ឃុំវិហារសួគ៌ អស់៤០០$.ដីក្បាល៥ម៉ែត្របណ្ដោយ២០ម៉ែត្រ។

នេះគ្រាន់តែជាតួរលេខតួសៗមួយចំនួនតូចដែល«សារព័ត៌មាន»ទទួលបានប៉ុណ្ណោះ ខណៈករណីធំៗជាច្រើនទៀត ដែលពលរដ្ឋមិនហ៊ាននិយាយ និងស្ថិតក្នុងអាថ៌កំបាំង។

ជាការឆ្លើយតបលោក សុខ កាន់រឹទ្ធ
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៣.០១.២០២២។
បានថ្លែងថា៖ ជាគោលការគឺពុំតម្រូវឱ្យយកលុយពីពលរដ្ឋនោះទេ ដោយលោករុញឱ្យទៅសួរលោក ហ៊ែល ម៉ូដេត ។

រីឯលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល.បានថ្លែងបដិសេធថា៖ ពុំមានការយកលុយទេ ក្នុងនោះអាចមានអ្នករត់ការយកចំណេញពីលើ។

ចំណែកលោក អៀម ហុង មន្ត្រីបច្ចេកទេសវិនិច្ឆ័យនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល។
បានប្រាប់«សារព័ត៌មាន»ថាជាគោលការគឺពុំតម្រូវឱ្យយកលុយពីពលរដ្ឋទេ ហើយបើមន្ត្រីណាយកលុយសូមប្រាប់ឱ្យចំៗឈ្មោះមើល។

ជុំវិញករណីនេះ ពលរដ្ឋសូមស្នើរយ៉ាងទទូចដល់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ក៍ដូចជាលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ។
ជាពិសេសលោក ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មេត្តាពិចារណាឡើងវិញ នូវរាល់សកម្មភាពខាងលើ”ឬធ្វើការវះកាត់សាច់ស្អុយចេញ ជៀសវាងទុកក្លាយជាដំបៅមហារីកព្យាបាលគ្មានថ្ងៃជា”៕ប្រភព ដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *